ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
ស្នេហ៍ ស្នេហ៍យុវវ័យ ស្នេហ៍សម័យថ្មី
អោយខ្ញុំដេកភ័យរាល់ថ្ងៃដូចជាប់កម្ចី
អោយខ្ញុំដេកភ្លឹក អោយខ្ញុំនឹករលឹក
អោយខ្ញុំដេកស្ពឹក ហើយបាយទឹកក៍លែងឆី
លែងចង់ដឹងឮពីហេតុផលមួយលានហេតុ
បេះដូងខ្ញុំរឹង គុណភាព 1280
លេងខ្ញុំមួយក្បាច់ អត់បាយក៏ខ្ញុំឆ្អែត
ចង់ដូចដើមអង្គុយធ្វើដូចម៉ាកែត
បើស្នេហ៍ មើលថែ អោយថ្នម
បើចង់ប៉ង សុំធ្វើសង្សារ
ចែចូវ ចង់បី ត្រកង
ចង់អោយបងប្រគល់ផ្កាស្លា
ស្គាល់គ្នាត្រឹមតែបីថ្ងៃ
ដេកស្រមៃចង់ចូលរោងការ
យើងផ្ដើមពីអ្នកដ៏ទៃ
បានបីខែបងជាអ្នកណា?
ដើរទៅមុខមួយជុំហើយក្មេងជុំទង់ក៏ហៅចែ
ដើរមកចិត្តខ្ញុំ មកសាសង មកសាងស្នេហ៍
ដើរមកចែចូវ មកហៅចែ ថាចង់ក្បែរ
ស្គាល់គ្នាត្រឹមតែបីថ្ងៃ
ដេកស្រមៃចង់ចូលរោងការ
យើងផ្ដើមពីអ្នកដ៏ទៃ
បានបីខែបងជាអ្នកណា?
ណាយហើយស្នេហាយុវវ័យ ស្នេហាសម័យថ្មីធ្វើអោយខ្ញុំនេះខូចចិត្ត
ម្សិលមិញប្រាប់ថាស្រលាញ់ ឥឡូវមិចវិញ! មិចក៏ប្រាប់ចង់ធ្វើមិត្ត
ស្នេហានេះប្រទេកប្រតាក់ ស្នេហារញ៉េរញ៉ៃអ្វើអោយខ្ញុំពិបាកគិត
ចង់ទៅក៏ស្រួល មកក៏ស្រួលធើអោយខ្ញុំនេះដាមដិត
ធ្វើអីក៏លែងត្រូវបើរវល់តែ Like that
ដូចគេចាក់ខ្លាឃ្លោកភ្លឺតភ្លេតអំពិលអំពេក
ផឹកស្រាក៏លែងស្រវឹង ចង់ទៅផឹកត្រកួនទែក
លែងចង់ស្គាល់ហើយ ធើអោយញុមនេះសែនឆ្អែត
ពេលស្រលាញ់គ្នាដំបូងបងល្អអើយពេជ្យមិនដូចហេ៎
ពេលទៅណាមកណានឹកឃើញអូនមិនដែលបំភ្លេចហេ៎
ពេលបងតបសារមិនអោយលើសមួយវិនាទីហេ៎
អីលូវរវល់ការងារមួយប្រទេសគាត់ធើតែឯងហេ៎
ថាខ្លាចហើយស្នេហាយុវវ័យ ស្នេហាបិះអោយអាយុខ្លី
កាលនោះចេះតែគិតគូរចង់បានបងធើប្តី
តែបងទូរទូសរត់ចោលអូនទៅយកអ្នកថ្មី
បងគិតថាសមដែលឬទេ មើលភ្នែកទទេរ
ទង្វើប្រុសក្បត់កណ្តាលថ្ងៃ
មិនចង់គិតរឿង Back in the day
ដេកលើកន្ទេលបិះតែចោលព្រំមចារីណ៍
ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
ខ្លាចហើយស្នេហ៍យុវវ័យ
ស្នេហាក្មេងខ្ចីអោយស្រីនេះគ្រាំគ្រាចិត្ត
បើស្នេហ៍ មើលថែ អោយថ្នម
បើចង់ប៉ង សុំធ្វើសង្សារ
ចែចូវ ចង់បី ត្រកង
ចង់អោយបងប្រគល់ផ្កាស្លា
ស្គាល់គ្នាត្រឹមតែបីថ្ងៃ
ដេកស្រមៃចង់ចូលរោងការ
យើងផ្ដើមពីអ្នកដ៏ទៃ
បានបីខែបងជាអ្នកណា?