មួយយប់ទៀត ខ្ញុំនឹងឃ្លាតអ្នកទៅឆ្ងាយ
ទោះមិនបានក្បែរ តែចិត្តខ្ញុំមិនចិត្តណាយ
នឹកគ្រាជួបជុំ បានជួបមុខម៉ោងញាំបាយ
គ្រួសារតូចមួយ កក់ក្ដៅចិត្តត្រជាក់កាយ
អ្នកតែងជុំរុញ លើកទឹកចិត្តរាល់ក្ដីស្រមៃ
អ្នកប្រាប់ខ្ញុំថា ចង់ឃើញថ្ងៃដែលខ្ញុំជោគជ័យ
អោយខ្ញុំញញឹម មានសង្ឃឹមនឹងថ្ងៃថ្មី
នេះហើយក្ដីស្រលាញ់ ចេញពីចិត្តខ្ញុំទើបយល់ន័យ
អ្នកនៅខូចចិត្តដល់ពេលណា?
យើងនៅមានគ្រួសារ
ចាំជួយជ្រុំជ្រែង ដោះស្រាយបញ្ហា
អ្នកដឹងទេ ថាអ្នកសំខាន់ប៉ុណ្ណា? (Ohhh)
បើហត់នឹងការងារ ហត់នឹងការសិក្សា
ឬ អ្នកមានសម្ពាធ ក្នុងស្ថានភាពណា
អ្នកមានតំលៃថ្លៃ ស្មេីនឹងកែវនេត្រា
វិលត្រលប់មកផ្ទះវិញ ព្រោះអ្នកនៅមានគ្រូសារ
ខ្ញុំនឹកអ្នកណាស់ នៅពេលនេះ
បេះដូងខ្ញុំគិត ដល់គ្រប់នាទី
ទោះបើយើងនៅឆ្ងាយ តែនៅខ្វាយខ្វល់
អរគុណហើយក្ដីស្រលាញ់ ដែលអ្នកបានផ្ដល់
កុំបំភ្លេចស្នាមថើប ដែលខ្ញុំបានបន្សល់
មានតែអ្នកម្នាក់ទេ ដែលខ្ញុំគិតខ្វាយខ្វល់
Instrument
អ្នកនៅខូចចិត្តដល់ពេលណា?
យើងនៅមានគ្រួសារ
ចាំជួយជ្រុំជ្រែង ដោះស្រាយបញ្ហា
អ្នកដឹងទេ ថាអ្នកសំខាន់ប៉ុណ្ណា? (Ohhh)
បើហត់នឹងការងារ ហត់នឹងការសិក្សា
ឬ អ្នកមានសម្ពាធ ក្នុងស្ថានភាពណា
អ្នកមានតំលៃថ្លៃ ស្មើនឹងកែវនេត្រា
វិលត្រលប់មកផ្ទះវិញ ព្រោះអ្នកនៅមានគ្រូសារ